ពាក្យមួយឃ្លាដែលគេនិយាយថា កុំព្យាយាមធ្វើឱ្យពិភពលោកដែលគ្មានធម៌ ទៅជាមានធម៌។ ខ្ញុំយល់ថាត្រូវ មនុស្សល្អ មានធាតុល្អ ជាធាតុទ្រទ្រង់ មនុស្សអាក្រក់ ក៏មានធាតុអាក្រក់ ជាធាតុទ្រទ្រង់ដែរ។ មនុស្សអាក្រក់ ធ្វើអពើល្អបានយ៉ាងលំបាក ហើយធ្វើអំពើអាក្រក់ បានយ៉ាងងាយបំផុត។ នៅពេលដែលធាតុទ្រទ្រង់របស់ពួកគេ ត្រូវបានបាត់ ពួកគេគឺពិបាករស់ណាស់។ ធម្មជាតិធម៌មួយនេះ បានជាប់មកជាមួយពួគេ តាំងពីពេលចាប់បដិសន្ធិមកម្លេះ។ វាជាទិន្នន័យដែលជាប់មកជាមួយនឹង ភវាំងចិត្ត របស់ពួកគេតាំងពីសង្ខារមុន។ ឬយើងអាចនិយាយបានថាពីជាតិមុន។ ដូច្នេះយើងពិតជាមិនអាចកែប្រែពួកគេបានទេ។ ប៉ុន្តែយើងមានវិធីមួយដើម្បីគ្រប់គ្រប់ពួកគេ គឺច្បាប់។