បក្សាបក្សីហោះហើរប្រលែង តែចិត្តខ្ញុំសែនចំបែង រកអ្វីថ្លែងពុំរួច បេះដូងខ្ញុំញ័រចំប្រប់ ដួងចិត្តខ្ញុំសែនព្រឺព្រួច ខ្យល់អើយបក់មកសូមកួច យកចិត្តនេះទៅផង ។
មេឃស្រឡះហេតុអ្វីខ្ញុំសៅម្មង សូមជួយខ្ញុំផង ដោះស្រាយចំណង កុំបីសោកា សូមចិត្តកុំយំ បំភ័យលោកា សូមផ្ញើចិន្ដាតាមព្រះវាយោ ។
ខ្យល់បក់ល្វើយៗ លឺសូរទឺកហូរ សូរចង្រឹតយំហាក់ដូចឯការ សង្ឃឹមច័ន្ទរះបំភ្លឺចិន្ដា ក្រសោបកាយាបំបាត់ទុក្ខព្រួយ ។
សង្ឃឹមស្អែកថ្មី ថាអ្នកនឹងជួយឱ្យខ្ញុំលែងព្រួយ ហើយលែងខ្លោចផ្សារ ជួបតែរីករាយគ្រប់ពេលវេលា សូមអ្នកមេត្តាប្រោសប្រណីខ្ញុំផង ។