I. ដីជ្រោយចង្វា ទីឋានជួបទុក្ខ ទន្លេបួនមុខគឺជាសាក្សី បុប្ផារីកស្រស់ ចោលខ្លិនរាល់ថ្ងៃ បន្ទំហឫទ័យ រងចាំសុំស្នេហ៍។
II. រាត្រីមកដល់បន់ឱ្យតែព្រឹក ចិត្តនេះរឭកចង់ឃើញមាសមេ បេះដូងវីវក់ខូចចិត្តហើយស្នេហ៍ ចង់រស់ថ្នមថែបុប្ផាសួគា ។
R. រាល់ថ្ងៃគេងព្រួយ កំសត់កំព្រា ទ្រូងសែនរងារ វេទនាខ្លោចផ្សា ព្រោះខ្លូនសែនតូច នឹកចង់ស្រវា ហានសុំស្នេហាផ្កាក្នុងរបង ។
III. អរុណោទ័យទ្រូងសែនភ័យភិត ព្រោះខ្លួនគ្មានសិទ្ធិប្រាថ្នានួនល្អង តែក៏សង្ឃឹមថាស្រស់ទងវង អ្នកយល់បំណង ដែលស្ម័គ្រថ្លើមថ្លៃ ។

ទំនុកច្រៀង និងបទភ្លេង ដោយអ្នកផុស
និយាយពីរឿងរបស់គេទេ មិនមែនរឿងញុំទេ

Written by

admin