I. យប់អើយយប់ស្ងាត់ វាតាបក់ផាត់ ប៉ចំកាយា ឱ្យនឹកអាល័យ ដល់ឆោមបុប្ផា ស្រស់ពេញលក្ខិណា ចិន្ដាខ្វាយខ្វល់។

II. កាលគ្រាយល់ភក្ត្រ ហឫទ័យជំពាក់ រីងរៃអំពល់ ព្រោះចិត្តមិនហាន ថ្លាថ្លែងឱ្យយល់ ថ្ងៃណានិមល យល់ដល់ចិត្តនេះ។

R. ឱហ្វូងតារា ឱដួងចន្ទ្រា ឱរាស្ទើប្រេះ សូមអ្នកជួយប្រាប់ ទៅមនុស្សពិសេស ថាក្នុងជាតិនេះ ស្ម័គ្រតែត្រាណត្រើយ។

III. ដកចិត្តពុំរួច ព្រោះតែលបលួច ខូចចិត្តទៅហើយ បើជាគូព្រេង ម្ដេចអ្នកព្រងើយ ឱមេឃាអើយ ជួយប្រាប់ខ្ញុំផង។

ទំនុកច្រៀង និងបទភ្លេង៖ ស៊ិម វណ្ណដេ
SUNDAY, MARCH 12, 2017

Written by

admin