មិនថាក្នុងសង្គមទេវតា ឬមនុស្សទេ តែងតែមានសភាវៈពីរហ្នឹងជានិច្ច ដរាបណា អំពើអាក្រក់ឡើងចាង នោះអ្នករងគ្រោះគឺមនុស្សល្អ បើអំពើល្អចេះតែរត់គេច មិនព្រមងើបតតាំងជាមួយអំពើអាក្រក់ទេ នោះអំពើអាក្រក់ជាអ្នកឈ្នះហើយ។ លុះត្រាតែអំពើល្អ តាមកំចាត់អំពើអាក្រក់មិនដកដៃ នោះទើបអំពើអាក្រក់វិនាស។