
ធម្មជាតិធម៌ និងអង្គធាតុទាំងឡាយដែលនៅក្នុងចក្រវាឡមួយនេះ គ្មានពាក្យថារលាយបាត់ទេ គឺវាមានតែការបែកធ្លាយ និងការផ្គុំឡើងវិញ។ វាគ្រាន់តែជាប្រតិកម្ម ដែលបញ្ជាក់ថា ធាតុនេះប៉ះជាមួយធាតុនោះ វាទៅជាអញ្ចេះអញ្ចុះហ្នឹងឯង គឺវាគ្រាន់តែជាការបែកធ្លាយ និងការផ្គុំប៉ុណ្ណោះឯង។ ធម្មជាតិធម្មនៃមនុស្សអាក្រក់ វាក៏មិនខុសគ្នាដែរ ទោះជាយើងព្យាមយាមកំទេចក៏វាមិនរលាយដែរ ធម្មជាតិរបស់វានៅតែជាធម្មជាតិវាដដែល គ្រាន់តែវាបែកតែប៉ុណ្ណោះឯង ហើយវានឹងផ្គុំឡើងវិញនៅពេលណាមួយ។ ប៉ុន្តែ នេះមិនមែនមានន័យថា ចឹងធម្មជាតិល្អមិនចាំបាច់ ទៅកម្ទេចធម្មជាតិអាក្រក់ធ្វើអ្វី បើវាមិនរលាយដដែលហ្នឹង ដូចខ្ញុំនិយាយពីខាងលើចឹង វាមិនទាក់ទងរឿងចង់មិនចង់ គួរឬមិនគួរទេ វាគឺជាប្រតិកម្មនៃច្បាប់ធម្មជាតិ ដែលធម្មជាតិអាក្រក់ ប៉ះជាមួយធម្មជាតិល្អ ត្រូវតែមានមួយបែកធ្លាយ។ ផ្ទៀងផ្ទាត់មើលខ្លួនឯងទៅ បើខ្លួនអ្នកអាចនៅជាមួយធម្មជាតិអាក្រក់បាន ដោយគ្មានប្រតិកម្មអ្វីនោះ អ្នកគឺធាតុតែមួយហ្នឹងហើយ។