I. ខ្យល់បក់តុងតាំង អង្រួនដើមស្វាយ កើតចិត្តអាល័យ គិតដល់ចិន្ដា បុប្ផាខែចែត្រ រីកស្រស់អស្ចារ្យ សង្ឃឹមជួបផ្កា ស្អែកចូលឆ្នាំថ្មី។
II. ផ្គរលាន់ក្ដុងក្ដាំង អង្រួនដួងចិត្ត ផ្ដាំទៅវមិត្រ ឆោមស្រស់ពិសី ថារៀមចង់យល់ ភក្ត្រាចរណៃ កែវកុំព្រួយភ័យ ណាម្ចាស់ស្នេហា។
R. ភ្លៀងធ្លាក់ចុងឆ្នាំ គឺជាសាក្សី ថារូបឆោមថ្លៃ ជាគូវាសនា អស់ស្មោះត្រឹមបង ព្រមទៅជីវា បងសូមសច្ចា ក្នុងនាមកូនប្រុស។
III. រាល់ថ្ងៃស្រមៃ តែវង់ភក្ដ្រា លង់ខូចចិន្ដា សូមពៅជឿចុះ បើក្នុងជាតិនេះ រស់គ្មានឆោមស្រស់ ជីវិតគ្មានរស ដូចសូន្យសង្ខា។

ទំនុកចៀង៖ ស៊ិម វណ្ណដេ
FRIDAY, APRIL 14, 2017