ចង់ឱ្យមនុស្សម្នាក់ មានសមត្ថភាពវាយតម្លៃទៅលើសិល្បៈ ទាល់តែបង្រៀនមនុស្សនោះ ឱ្យយល់ពីអ្វី ដែលហៅថាសិល្បៈជាមុនសិន។ វាមិនខុសទេ ដែលអ្នកខ្លះនិយាយថា មនុស្សម្នាក់ៗមានយោបល់ផ្សេងៗគ្នា ប៉ុន្តែសួរថា តើការឱ្យយោបល់របស់អ្នក ផ្អែកទៅលើមូលដ្ឋានអ្វី។ ជាការពិត មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែមានសមត្ថភាពអាចវាយតម្លៃ ឫកាត់ក្ដីថាស្នាដៃសិល្បៈណាមួយល្អ ឫមិនល្អទេ។ អ្នកនោះត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាល ឫការស្រាវជ្រាវទៅលើមូលដ្ឋានរបស់វាជាមុនសិន។ នេះជាប្រភពនៃជំងឺ នៅក្នុងសង្គមខ្មែរ ដែលធ្វើឱ្យសិល្បៈខ្មែររីកចម្រើនយឺត។ ប្រៀបដូចពេជ្រមួយដុំចឹង បើពួកគាត់គ្មានសមត្ថភាពយល់ថាវាមានតម្លៃ គឺពួកគាត់នៅតែគិតថាវាជាគ្រាន់អំបែងដប។
Note on: Oct 17, 2017

Written by

admin