I. ខំស្កាត់ពីនាយធ្លាក់មកដល់អាយ ថានឹងបរិយាយរឿងរ៉ាវប្រាប់រៃ ពីរឿងចម្ប៉ាជាប់ចិត្តថ្មោងថ្មី តែស្ងាត់មិត្តថ្លៃមិនឭឆ្លងឆ្លើយ។

II. ឱសម្លាញ់អើយតើអ្នកទៅណា ម្ដេចខ្ញុំវាចាអ្នកធ្វើព្រងើយ ឫអ្នកចាកចោលទ្រនំអស់ហើយ ឱ្យខ្ញុំកន្តើយម្នាក់ឯងឯកា។

R. ឫផ្គរគ្រហឹម ឫភ្លៀងរលឹម វាយោរហឹម ឱ្យអ្នកទុក្ខា លាក់ខ្លួនពួនយំមិនហ៊ានវាចារ សង្ឃឹមមិត្តភ្ងាររសាយកង្វល់។

III. រឿងខ្ញុំនិងអ្នកមិនខុសគ្នាទេ ទោះរយឆ្នាំខែក៏គ្មានអ្នកយល់ ឥឡូវមិត្តឃ្លាតកាន់តែអំពល់ គ្មានអ្នកជួយយល់រឿងរ៉ាវចម្ប៉ា។

ទំនុកច្រៀង និងបទភ្លេង៖ ស៊ិម វណ្ណដេ

Written by

admin