Showing: 31 - 40 of 47 RESULTS
Life

Defeat the death

Most of all people afraid of something, because there is the only big one reason, the death. They are afraid of death, so that’s why they can’t escape from the darkness power. Winning the death is winning the darkness power and never let the evil to lead our destiny anymore. WEDNESDAY, FEBRUARY 1, 2017

Life

Because of What We Are

That is humanity. Innocents are not the reason for what we live. We live because we hate bad guy. We have to destroy them. And we do this, not because of those innocents, but because of what the nature we are. — THURSDAY, FEBRUARY 9, 2017

Life

សម្រាមមិនមែនជាមនុស្ស តែមនុស្សអាចទៅជាសម្រាម។

ពេជ្រនៅក្នុងសម្រាម សម្រាមគ្មានសមត្ថភាពយល់ពីតម្លៃរបស់ពេជ្រឡើយ តើវាជាអភព្វរបស់សម្រាម ឫ ពេជ្រ? នៅពេលដែលមានមនុស្សយល់ពីតម្លៃរបស់ពេជ្រ យកពេជ្រទៅបាត់ សម្រាមក៏នៅតែជាសម្រាមដដែល គ្មានថ្ងៃស្ដាយស្រណោះពេជ្របន្តិចសោះឡើយ។ ព្រោះអី? ពីព្រោះសម្រាមមិនមែនជាមនុស្ស តែមនុស្សអាចទៅជាសម្រាម។ FRIDAY, FEBRUARY 17, 2017

Art

ភ្លៀងធ្លាក់ចុងឆ្នាំ

I. ខ្យល់បក់តុងតាំង អង្រួនដើមស្វាយ កើតចិត្តអាល័យ គិតដល់ចិន្ដា បុប្ផាខែចែត្រ រីកស្រស់អស្ចារ្យ សង្ឃឹមជួបផ្កា ស្អែកចូលឆ្នាំថ្មី។ II. ផ្គរលាន់ក្ដុងក្ដាំង អង្រួនដួងចិត្ត ផ្ដាំទៅវមិត្រ ឆោមស្រស់ពិសី ថារៀមចង់យល់ ភក្ត្រាចរណៃ កែវកុំព្រួយភ័យ ណាម្ចាស់ស្នេហា។ R. ភ្លៀងធ្លាក់ចុងឆ្នាំ គឺជាសាក្សី ថារូបឆោមថ្លៃ ជាគូវាសនា អស់ស្មោះត្រឹមបង ព្រមទៅជីវា បងសូមសច្ចា ក្នុងនាមកូនប្រុស។ III. រាល់ថ្ងៃស្រមៃ តែវង់ភក្ដ្រា លង់ខូចចិន្ដា សូមពៅជឿចុះ បើក្នុងជាតិនេះ រស់គ្មានឆោមស្រស់ ជីវិតគ្មានរស ដូចសូន្យសង្ខា។ ទំនុកចៀង៖ ស៊ិម វណ្ណដេ FRIDAY, APRIL 14, 2017

Art

ជួយប្រាប់ខ្ញុំផង

I. យប់អើយយប់ស្ងាត់ វាតាបក់ផាត់ ប៉ចំកាយា ឱ្យនឹកអាល័យ ដល់ឆោមបុប្ផា ស្រស់ពេញលក្ខិណា ចិន្ដាខ្វាយខ្វល់។ II. កាលគ្រាយល់ភក្ត្រ ហឫទ័យជំពាក់ រីងរៃអំពល់ ព្រោះចិត្តមិនហាន ថ្លាថ្លែងឱ្យយល់ ថ្ងៃណានិមល យល់ដល់ចិត្តនេះ។ R. ឱហ្វូងតារា ឱដួងចន្ទ្រា ឱរាស្ទើប្រេះ សូមអ្នកជួយប្រាប់ ទៅមនុស្សពិសេស ថាក្នុងជាតិនេះ ស្ម័គ្រតែត្រាណត្រើយ។ III. ដកចិត្តពុំរួច ព្រោះតែលបលួច ខូចចិត្តទៅហើយ បើជាគូព្រេង ម្ដេចអ្នកព្រងើយ ឱមេឃាអើយ ជួយប្រាប់ខ្ញុំផង។ ទំនុកច្រៀង និងបទភ្លេង៖ ស៊ិម វណ្ណដេ SUNDAY, MARCH 12, 2017

Art Life

មូលដ្ឋាននៃការឱ្យតម្លៃ

ចង់ឱ្យមនុស្សម្នាក់ មានសមត្ថភាពវាយតម្លៃទៅលើសិល្បៈ ទាល់តែបង្រៀនមនុស្សនោះ ឱ្យយល់ពីអ្វី ដែលហៅថាសិល្បៈជាមុនសិន។ វាមិនខុសទេ ដែលអ្នកខ្លះនិយាយថា មនុស្សម្នាក់ៗមានយោបល់ផ្សេងៗគ្នា ប៉ុន្តែសួរថា តើការឱ្យយោបល់របស់អ្នក ផ្អែកទៅលើមូលដ្ឋានអ្វី។ ជាការពិត មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែមានសមត្ថភាពអាចវាយតម្លៃ ឫកាត់ក្ដីថាស្នាដៃសិល្បៈណាមួយល្អ ឫមិនល្អទេ។ អ្នកនោះត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាល ឫការស្រាវជ្រាវទៅលើមូលដ្ឋានរបស់វាជាមុនសិន។ នេះជាប្រភពនៃជំងឺ នៅក្នុងសង្គមខ្មែរ ដែលធ្វើឱ្យសិល្បៈខ្មែររីកចម្រើនយឺត។ ប្រៀបដូចពេជ្រមួយដុំចឹង បើពួកគាត់គ្មានសមត្ថភាពយល់ថាវាមានតម្លៃ គឺពួកគាត់នៅតែគិតថាវាជាគ្រាន់អំបែងដប។ Note on: Oct 17, 2017

Art

កំណាព្យ ១៧ តុលា ២០១១

បក្សាបក្សីហោះហើរប្រលែង តែចិត្តខ្ញុំសែនចំបែង រកអ្វីថ្លែងពុំរួច បេះដូងខ្ញុំញ័រចំប្រប់ ដួងចិត្តខ្ញុំសែនព្រឺព្រួច ខ្យល់អើយបក់មកសូមកួច យកចិត្តនេះទៅផង ។ មេឃស្រឡះហេតុអ្វីខ្ញុំសៅម្មង សូមជួយខ្ញុំផង ដោះស្រាយចំណង កុំបីសោកា សូមចិត្តកុំយំ បំភ័យលោកា សូមផ្ញើចិន្ដាតាមព្រះវាយោ ។ ខ្យល់បក់ល្វើយៗ លឺសូរទឺកហូរ សូរចង្រឹតយំហាក់ដូចឯការ សង្ឃឹមច័ន្ទរះបំភ្លឺចិន្ដា ក្រសោបកាយាបំបាត់ទុក្ខព្រួយ ។ សង្ឃឹមស្អែកថ្មី ថាអ្នកនឹងជួយឱ្យខ្ញុំលែងព្រួយ ហើយលែងខ្លោចផ្សារ ជួបតែរីករាយគ្រប់ពេលវេលា សូមអ្នកមេត្តាប្រោសប្រណីខ្ញុំផង ។