Showing: 1 - 10 of 15 RESULTS
Art

កំណាព្យថ្ងៃ ១៤ វិច្ឆិកា ២០១៦

ស្មីចែងចាំងពាសពេញមេឃា បំភ្លឺសន្ឋិយាបង្អួតកាយា សម្ផស្សឥតខ្ចោះលើសពេលនានា អ្នកផងគ្រប់គ្នាចោមរោមចាប់ចិត្ត។ យប់អកអំបុកសំពះព្រះខែ អ្នករាយមន្តស្នេហ៍លោមឆោមស្រស់ពិត តែរូបខ្ញុំនេះហេតុអ្វីធ្លោយចិត្ត ចាញ់ស្នេហ៍មាសស្និទ្ធផ្កាយព្រះអង្គារ។

Art

The Villain

The villain never give up their evil, we can’t change them. This nature has been attached by their genes. Someone said we can destroy them without taking their life, but I think it was wrong. One day you’d understand what I did, was right. — From a mysterious character in SJPL Comics  — Writer: me

Art

Hate

If I have a destiny and be able to choose, I would choose to make you hate me, because I won’t forgive myself If I let you hurt because of me. TUESDAY, OCTOBER 20, 2015

Art

គ្មានសិទ្ធិប្រាថ្នា

I. ដីជ្រោយចង្វា ទីឋានជួបទុក្ខ ទន្លេបួនមុខគឺជាសាក្សី បុប្ផារីកស្រស់ ចោលខ្លិនរាល់ថ្ងៃ បន្ទំហឫទ័យ រងចាំសុំស្នេហ៍។ II. រាត្រីមកដល់បន់ឱ្យតែព្រឹក ចិត្តនេះរឭកចង់ឃើញមាសមេ បេះដូងវីវក់ខូចចិត្តហើយស្នេហ៍ ចង់រស់ថ្នមថែបុប្ផាសួគា ។ R. រាល់ថ្ងៃគេងព្រួយ កំសត់កំព្រា ទ្រូងសែនរងារ វេទនាខ្លោចផ្សា ព្រោះខ្លូនសែនតូច នឹកចង់ស្រវា ហានសុំស្នេហាផ្កាក្នុងរបង ។ III. អរុណោទ័យទ្រូងសែនភ័យភិត ព្រោះខ្លួនគ្មានសិទ្ធិប្រាថ្នានួនល្អង តែក៏សង្ឃឹមថាស្រស់ទងវង អ្នកយល់បំណង ដែលស្ម័គ្រថ្លើមថ្លៃ ។ ទំនុកច្រៀង និងបទភ្លេង ដោយអ្នកផុស និយាយពីរឿងរបស់គេទេ មិនមែនរឿងញុំទេ SUNDAY, FEBRUARY 21, 2016

Art

ភ្លៀងធ្លាក់ចុងឆ្នាំ

I. ខ្យល់បក់តុងតាំង អង្រួនដើមស្វាយ កើតចិត្តអាល័យ គិតដល់ចិន្ដា បុប្ផាខែចែត្រ រីកស្រស់អស្ចារ្យ សង្ឃឹមជួបផ្កា ស្អែកចូលឆ្នាំថ្មី។ II. ផ្គរលាន់ក្ដុងក្ដាំង អង្រួនដួងចិត្ត ផ្ដាំទៅវមិត្រ ឆោមស្រស់ពិសី ថារៀមចង់យល់ ភក្ត្រាចរណៃ កែវកុំព្រួយភ័យ ណាម្ចាស់ស្នេហា។ R. ភ្លៀងធ្លាក់ចុងឆ្នាំ គឺជាសាក្សី ថារូបឆោមថ្លៃ ជាគូវាសនា អស់ស្មោះត្រឹមបង ព្រមទៅជីវា បងសូមសច្ចា ក្នុងនាមកូនប្រុស។ III. រាល់ថ្ងៃស្រមៃ តែវង់ភក្ដ្រា លង់ខូចចិន្ដា សូមពៅជឿចុះ បើក្នុងជាតិនេះ រស់គ្មានឆោមស្រស់ ជីវិតគ្មានរស ដូចសូន្យសង្ខា។ ទំនុកចៀង៖ ស៊ិម វណ្ណដេ FRIDAY, APRIL 14, 2017

Art

ជួយប្រាប់ខ្ញុំផង

I. យប់អើយយប់ស្ងាត់ វាតាបក់ផាត់ ប៉ចំកាយា ឱ្យនឹកអាល័យ ដល់ឆោមបុប្ផា ស្រស់ពេញលក្ខិណា ចិន្ដាខ្វាយខ្វល់។ II. កាលគ្រាយល់ភក្ត្រ ហឫទ័យជំពាក់ រីងរៃអំពល់ ព្រោះចិត្តមិនហាន ថ្លាថ្លែងឱ្យយល់ ថ្ងៃណានិមល យល់ដល់ចិត្តនេះ។ R. ឱហ្វូងតារា ឱដួងចន្ទ្រា ឱរាស្ទើប្រេះ សូមអ្នកជួយប្រាប់ ទៅមនុស្សពិសេស ថាក្នុងជាតិនេះ ស្ម័គ្រតែត្រាណត្រើយ។ III. ដកចិត្តពុំរួច ព្រោះតែលបលួច ខូចចិត្តទៅហើយ បើជាគូព្រេង ម្ដេចអ្នកព្រងើយ ឱមេឃាអើយ ជួយប្រាប់ខ្ញុំផង។ ទំនុកច្រៀង និងបទភ្លេង៖ ស៊ិម វណ្ណដេ SUNDAY, MARCH 12, 2017

Art Life

មូលដ្ឋាននៃការឱ្យតម្លៃ

ចង់ឱ្យមនុស្សម្នាក់ មានសមត្ថភាពវាយតម្លៃទៅលើសិល្បៈ ទាល់តែបង្រៀនមនុស្សនោះ ឱ្យយល់ពីអ្វី ដែលហៅថាសិល្បៈជាមុនសិន។ វាមិនខុសទេ ដែលអ្នកខ្លះនិយាយថា មនុស្សម្នាក់ៗមានយោបល់ផ្សេងៗគ្នា ប៉ុន្តែសួរថា តើការឱ្យយោបល់របស់អ្នក ផ្អែកទៅលើមូលដ្ឋានអ្វី។ ជាការពិត មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែមានសមត្ថភាពអាចវាយតម្លៃ ឫកាត់ក្ដីថាស្នាដៃសិល្បៈណាមួយល្អ ឫមិនល្អទេ។ អ្នកនោះត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាល ឫការស្រាវជ្រាវទៅលើមូលដ្ឋានរបស់វាជាមុនសិន។ នេះជាប្រភពនៃជំងឺ នៅក្នុងសង្គមខ្មែរ ដែលធ្វើឱ្យសិល្បៈខ្មែររីកចម្រើនយឺត។ ប្រៀបដូចពេជ្រមួយដុំចឹង បើពួកគាត់គ្មានសមត្ថភាពយល់ថាវាមានតម្លៃ គឺពួកគាត់នៅតែគិតថាវាជាគ្រាន់អំបែងដប។ Note on: Oct 17, 2017

Art

កំណាព្យ ១៧ តុលា ២០១១

បក្សាបក្សីហោះហើរប្រលែង តែចិត្តខ្ញុំសែនចំបែង រកអ្វីថ្លែងពុំរួច បេះដូងខ្ញុំញ័រចំប្រប់ ដួងចិត្តខ្ញុំសែនព្រឺព្រួច ខ្យល់អើយបក់មកសូមកួច យកចិត្តនេះទៅផង ។ មេឃស្រឡះហេតុអ្វីខ្ញុំសៅម្មង សូមជួយខ្ញុំផង ដោះស្រាយចំណង កុំបីសោកា សូមចិត្តកុំយំ បំភ័យលោកា សូមផ្ញើចិន្ដាតាមព្រះវាយោ ។ ខ្យល់បក់ល្វើយៗ លឺសូរទឺកហូរ សូរចង្រឹតយំហាក់ដូចឯការ សង្ឃឹមច័ន្ទរះបំភ្លឺចិន្ដា ក្រសោបកាយាបំបាត់ទុក្ខព្រួយ ។ សង្ឃឹមស្អែកថ្មី ថាអ្នកនឹងជួយឱ្យខ្ញុំលែងព្រួយ ហើយលែងខ្លោចផ្សារ ជួបតែរីករាយគ្រប់ពេលវេលា សូមអ្នកមេត្តាប្រោសប្រណីខ្ញុំផង ។