Art produces adjective. I will explain later. #s22_1_14_4_5 Note on: Oct 17, 2017
Art
About Art
Do it, just do it
Do it, just do it, whatever the result is, lose, win, or withdraw. They are all a part of what makes the universe running. And don’t ask why, because it’s Niyama. #s22_1_14_4_5 #HasHaHasHa #IfU12NoYPay4Choco The Note: Oct 17, 2017
រឿងខ្ញុំនិងរៃ
I. ខំស្កាត់ពីនាយធ្លាក់មកដល់អាយ ថានឹងបរិយាយរឿងរ៉ាវប្រាប់រៃ ពីរឿងចម្ប៉ាជាប់ចិត្តថ្មោងថ្មី តែស្ងាត់មិត្តថ្លៃមិនឭឆ្លងឆ្លើយ។ II. ឱសម្លាញ់អើយតើអ្នកទៅណា ម្ដេចខ្ញុំវាចាអ្នកធ្វើព្រងើយ ឫអ្នកចាកចោលទ្រនំអស់ហើយ ឱ្យខ្ញុំកន្តើយម្នាក់ឯងឯកា។ R. ឫផ្គរគ្រហឹម ឫភ្លៀងរលឹម វាយោរហឹម ឱ្យអ្នកទុក្ខា លាក់ខ្លួនពួនយំមិនហ៊ានវាចារ សង្ឃឹមមិត្តភ្ងាររសាយកង្វល់។ III. រឿងខ្ញុំនិងអ្នកមិនខុសគ្នាទេ ទោះរយឆ្នាំខែក៏គ្មានអ្នកយល់ ឥឡូវមិត្តឃ្លាតកាន់តែអំពល់ គ្មានអ្នកជួយយល់រឿងរ៉ាវចម្ប៉ា។ ទំនុកច្រៀង និងបទភ្លេង៖ ស៊ិម វណ្ណដេ
Life Without Art is Nothing
Life without art is nothing, art is not what you are playing, listening, watching, dancing, singing, drawing, or creating, it’s about the spirit that you are feeling.
ស្ដាយផ្កា
I. មិនដែលឃើញសោះ ស្រីអ្វីក៏ស្រស់ ឆើតល្អដាច់គេ ចរិយាឫកពា ល្អមួយកុំផ្លេ នេត្រារារេ គយគន់មិនណាយ។ II. បើបានស្គាល់ក្លិន ទោះជាសុបិន ក៏ចិត្តរសាយ តែត្រឹមឃើញផ្កា ប្រាណគ្មាននិស្ស័យ បានរួមភិសម័យ នឹងថ្លៃស្នេហា។ III. បំភ្លេចម្ដេចបាន បើផ្កាកល្យាណ ល្អណាស់ជីវា ទោះជាផ្ការោយ ចាកទងយ៉ាងណា តែក្លិនបុប្ផា ក្រអូបគ្មានហ្មង។ IV. ស្ដាយអើយស្ដាយផ្កា ល្អលើសបុប្ផា ពន់ពេកកន្លង ទាស់តែនឹមនួន មានម្ចាស់គ្រប់គ្រង ជាតិក្រោយបំណង ប៉ងស្ម័គ្រអូនហើយ។